• EDU Partner LocationPhnom Penh • Khan Chroy Changvar
  • EDU Partner E-Mailinfo@EDUPartner.app

ថ្ងៃចន្ទ-ថ្ងៃសុក្រ: 09:00-19:00 • ថ្ងៃសៅរ៍: 09:00-14:00

អំពីយើង

សូមគិតពីការអប់រំឡើងវិញ សម្រាប់កម្ពុជាវៃឆ្លាតជាមុន

EDU Partner

សូមស្រមៃពីសាលាមួយដែលការគ្រប់គ្រងដំណើរការដូចនាឡិការវិល។ មិនមានការបាត់បង់ឯកសារ មិនមានការរត់ប្រមូលព័ត៌មាននៅនាទីចុងក្រោយ មិនមានការភាន់ច្រឡំលើកាលវិភាគ ឬរបាយការណ៍ទៀត។ ស្រមៃថា គ្រូចូលដល់ថ្នាក់ពោរពេញដោយថាមពលយកចិត្តទុកដាក់ពេញលេញក្នុងការបង្រៀនសិស្ស មិនបាច់បំពេញសំណុំបែបបទ ឬស្វែងរកឯកសារដែលបានបាត់ហើយ។ ស្រមៃថា ឪពុកម្តាយក៏មិនត្រូវនៅក្នុងភាពអត់ដឹងឡើយ ពួកគេអាចទទួលបានព័ត៌មានស្ដីពីលទ្ធផលសិស្ស ព័ត៌មានវិន័យ ច្បាប់អវត្តមាន និងព្រឹត្តិការណ៍ជាបន្តបន្ទាប់តាមទូរស័ព្ទរបស់ពួកគេ។ ស្រមៃថា សិស្សនឹងរៀនក្នុងបរិយាកាសស្ងប់ស្ងាត់ មានរបៀបរៀបរយល្អ និងបង្កើតឡើងដោយផ្ដោតលើភាពជោគជ័យរបស់ពួកគេ។ ព័ត៌មាននិងទិន្នន័យគឺជាឧបករណ៍សម្រេចចិត្ត សំរាប់ដោះស្រាយបញ្ហាបានកាន់តែប្រសើនិងលឿនជាងមុន

ឥឡូវឈប់ស្រមៃទៀតទៅ ព្រោះសាលាបែបនោះមិនមែនជាការសុបិននោះទេ វាមាននៅជាក់ស្តែងហើយ។ វាគឺជា EDU Partner

អំពីយើង

អំពីយើង
នៅ EDU Partner យើងជឿថា ការអប់រំគឺជាឧបករណ៍ដ៏មានអំណាចខ្លាំងបំផុតសម្រាប់កែលម្អអនាគតកម្ពុជា។ ប៉ុន្តែជាច្រើនឆ្នាំមក សាលាជាច្រើនត្រូវទុកចោលដោយប្រព័ន្ធគ្រប់គ្រងបែបបុរាណ ឧបករណ៍មិនបានភ្ជាប់គ្នា និងការងារដោយដៃច្រើនខ្លាំង ដែលធ្វើឲ្យគ្រូហត់នឿយ រដ្ឋបាលគ្រប់គ្រងការងារលើសកម្លាំង ចំណែកឯសិស្សមិនសមទទួលបែបនោះទេ

យើងបានឃើញវានៅគ្រប់ទីកន្លែង។ គ្រូបង្កើតក្រុម Telegram រហូតដល់៥ ដើម្បីផ្តល់ព័ត៌មានជាមួយសិស្សនិងឪពុកម្តាយ។ លេខាធិការសាលាកប់នៅក្រោមគំណរឯកសារដើម្បីចងក្រងរបាយការណ៍។ បុគ្គលិកហិរញ្ញវត្ថុកត់ត្រាការទូទាត់នៅលើសៀវភៅដៃឬ Excel ដែលជួយបានតិចណាស់។ នាយកសាលា ចំណាយរាប់ម៉ោងសម្រាប់ស្វែងរកមូលហេតុការរៀនធ្លាក់របស់សិស្ស ដោយសារការមិនចាប់អារម្មណ៍លើវត្តចូលរៀនរបស់ពួកគេមួយសប្តាហ៍មកហើយ

វាមិនមែនគ្រាន់តែអសកម្មទេ
វាជាវិធីគ្រប់គ្រងដែលរាំងស្ទះការរីកចម្រើន

EDU Partner បានកើតចេញពីតម្រូវការដ៏ចាំបាច់ទាំងនោះ។ ជាប្រព័ន្ធគ្រប់គ្រងសាលាឆ្លាតវៃ មានគ្រប់មុខងារទាំងអស់ក្នុងកម្មវិធីតែមួយ ហើយរចនាឡើងសម្រាប់តម្រូវការស្នូលនៅកម្ពុជា។ យើងមិនមែនជាជនបរទេសដែលគ្រាន់តែស្មានថាតើកម្ពុជាត្រូវការអ្វីទេ។ យើងគឺជាផ្នែកមួយនៃប្រព័ន្ធនេះ។ យើងបានស្តាប់មតិនាយកសាលា ជជែកជាមួយគ្រូបង្រៀន និងអង្គុយជាមួយឪពុកម្តាយ ដើម្បីយល់អំពីបញ្ហាជាក់ស្តែងដែលរាំងស្ទះដល់ពួកគេរាល់ថ្ងៃ។ លទ្ធផល? ជាផ្លេតហ្វមថ្មីទាំងស្រុងដែលប្ដូររបៀបប្រតិបត្តិការសាលារៀនចាប់ពីក្នុងមកក្រៅ


មុនពេលមាន EDU Partner...បន្ទាប់ពីមាន EDU Partner...
គ្រូបង្រៀនចំណាយពេលច្រើនលើការរដ្ឋបាល ជាងការរៀបចំមេរៀនបង្រៀនទិន្នន័យទាំងអស់ស្ថិតក្នុងគេហទំព័រដែលមានសុវត្ថិភាព អាចចូលប្រើបានគ្រប់ទីកន្លែង
ឪពុកម្តាយស្ទើរតែអត់ដឹងអំពីអ្វីកើតមាននៅសាលា លុះត្រាតែមានបញ្ហាធំៗកើតឡើងឪពុកម្តាយទទួលបានព័ត៌មានភ្លាមៗស្ដីពីលទ្ធផលសិស្ស អាកប្បកិរិយា និងសេចក្តីជូនដំណឹង
ព័ត៌មានសិស្សបាត់បង់នៅក្នុងគំនរក្រដាសជាច្រើនការតាមដានការទូទាត់ថ្លៃសិក្សា ការរំលឹកថ្លៃ និងរបាយការណ៍ សុវត្ថិភាព និងស្វ័យប្រវត្តិ
សាលាមិនមានទិន្នន័យតាមពេលវេលាជាក់ស្តែងអំពីភាពរីកចម្រើន អវត្តមាន ឬហិរញ្ញវត្ថុសិស្សអាចតាមដានការរីកចម្រើនរបស់សិស្សបានគ្រប់ពេល ជួយការពារសិស្សពីការរៀនធ្លាក់
បុគ្គលិកចំណាយពេលច្រើន ដើម្បីទារថ្លៃសិក្សា ឬព្រីនរបាយការណ៍ការងារផ្នែករដ្ឋបាលគ្រប់គ្រងត្រូវកាត់បន្ថយជាង 60% គ្រូអាចផ្ដោតលើការបង្រៀន
ការប្រាស្រ័យទាក់ទងរវាងគ្រូ ឪពុកម្តាយ និងសិស្ស ពីមុនយឺត ឬស្ទើរតែមិនមានសោះការប្រាស្រ័យទាក់ទងមានល្បឿនលឿន មានសណ្តាប់ធ្នាប់ និងច្បាស់លាស់ មិនមានការយល់ច្រឡំ
យើងមិនមែនបង្កើតតែកម្មវិធីទេ។ យើងកំពុងកំណត់និយាមថ្មីសម្រាប់ការគ្រប់គ្រងសាលា។ ចាប់ពីសាលាឯកជនក្នុងទីក្រុង រហូតដល់មណ្ឌលអប់រំនៅខេត្ត EDU Partner កំពុងជួយសាលាផ្សេងៗទូទាំងកម្ពុជាឲ្យឈានដល់សមត្ថភាពពេញលេញ

អំពីយើង
គំនិតពីក្រោយ EDU Partner

EDU Partner

EDU Partner គឺជាដំណោះស្រាយផ្នែកអប់រំនៃក្រុមហ៊ុន Skylink Technologies ដែលជាក្រុមហ៊ុន IT ដ៏ឈានមុខគេនៅកម្ពុជា មានកេរ្តិ៍ឈ្មោះដ៏រឹងមាំក្នុងការផ្តល់ជូននូវប្រព័ន្ធឆ្លាតវៃ និងអាចពង្រីកបានសម្រាប់វិស័យនានា។ ក្រុមការងាររបស់យើងបានសហការជាមួយស្ថាប័ន និងសហគ្រាសធំៗ ដើម្បីបង្កើតបច្ចេកវិទ្យាដែលដោះស្រាយបញ្ហាជាក់ស្តែង មិនមែនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ

ជាមួយ EDU Partner យើងផ្តល់ជំនាញទាំងមូលក្នុងបេសកកម្មមួយគត់៖ ដើម្បីជួយសាលាឲ្យផ្តល់ការអប់រំបានល្អប្រសើរជាមុន ជាមួយប្រព័ន្ធឆ្លាតវៃ

យើងមិនមែនជាអ្នកលក់កម្មវិធីទេ។ យើងគឺជាដៃគូររបស់អ្នក។ ចាប់ពីការបង្ហាញ រហូតដល់ការបើកប្រើប្រាស់ពេញលេញ យើងគាំទ្រអ្នកគ្រប់ជំហ៊ាននៅលើវិថីការផ្លាស់ប្តូរឌីជីថល


រចនាឡើងសម្រាប់កម្ពុជា • រចនាឡើងសម្រាប់អនាគត
សុវត្ថិភាពកុមារជាអាទិភាព
សុវត្ថិភាពកុមារជាអាទិភាព
ការពារទិន្នន័យខ្ពស់ និងការរក្សាភាពឯកជនរបស់សិស្ស

ជាមួយការរួមចំណែករបស់ឪពុកម្តាយដោយការកំណត់
ជាមួយការរួមចំណែករបស់ឪពុកម្តាយដោយការកំណត់
ជាមួយកម្មវិធីសម្រាប់ឪពុកម្តាយ ធ្វើឲ្យពួកគេចូលរួមបានតាមពេលវេលាពិតប្រាកដ

ទំនាក់ទំនងងាយស្រួល
ទំនាក់ទំនងងាយស្រួល
ផ្ញើសេចក្ដីជូនដំណឹង លទ្ធផល និងការរំលឹកភ្លាមៗ

តាមដានភាពឧត្តមភាពនៃការសិក្សារបស់សិស្ស
តាមដានភាពឧត្តមភាពនៃការសិក្សារបស់សិស្ស
ផ្ទាំងគ្រប់គ្រងមេបង្ហាញតាមពេលជាក់ស្តែង អំពីការដែលសិស្សជួបការលំបាក និងចំណុចដែលពួកគេត្រូវការជំនួយ

ជាថាមពលសម្រាប់រដ្ឋបាលគ្រប់គ្រង
ជាថាមពលសម្រាប់រដ្ឋបាលគ្រប់គ្រង
កន្លែងតែមួយសម្រាប់គ្រប់ទាំងអស់ កាលវិភាគ ការទូទាត់ លទ្ធផល ការប្រឡង បញ្ជីអាកប្បកិរិយាសិស្ស និងច្រើនទៀត

EDU Partner លើសពីគ្រាន់តែជាកម្មវិធី — វាជាប្រព័ន្ធឆ្លាតវៃសម្រាប់ដំណោះស្រាយការគ្រប់គ្រងសាលាមានគ្រប់មុខងារ ដែលបង្កើតឡើងដោយយល់ដឹងជ្រៅអំពីតម្រូវការសាលានៅកម្ពុជា។ ដោយបញ្ចូលបច្ចេកវិទ្យាទំនើប និងការយល់ដឹងជ្រៅអំពីបរិបទក្នុងស្រុក វាប្រែប្រួលវិធីសាស្ត្រដែលសាលាប្រតិបត្តិការចាស់ៗទៅជាប្រព័ន្ធដែលអាចសន្សំពេលវេលា និងធ្វើឲ្យលទ្ធផលប្រសើរឡើងទាំងស្រុង


EDU Partner ត្រូវបានបង្កើតសម្រាប់កម្ពុជា សម្រាប់សាលារបស់អ្នក និងសម្រាប់អនាគត។ ចាប់ផ្ដើមថ្ងៃនេះ ដើម្បីដោះសោសមត្ថភាពពេញលេញនៃសាលារបស់អ្នក!

អំពីយើង
សក្ខីកម្ម

អ្វីដែលអ្នកអប់រំទាំងឡាយនិយាយ

សក្ខីកម្ម

នៅពេលដែលខ្ញុំចាប់ផ្តើមបង្រៀន ខ្ញុំចង់ផ្តោតលើការជួយឲ្យសិស្សរៀនអោយបានល្អ។ ប៉ុន្តែខ្ញុំចំណាយពេលពាក់កណ្តាលសប្ដាហ៍ទៅលើការប្រមូលឯកសារ ការធ្វើរបាយការណ៍ និងការតាមរកពិន្ទុដែលបាត់។ ជាមួយ EDU Partner គ្រប់អ្វីទាំងអស់ត្រូវបានគ្រប់គ្រងនៅក្នុងទីតាំងតែមួយ។ ឥឡូវនេះខ្ញុំមានពេលវេលាច្រើនជាងមុនសម្រាប់ការបង្រៀនវិញ

សុខា
គ្រូភាសាអង់គ្លេស ថ្នាក់វិទ្យាល័យ នៅភ្នំពេញ
សក្ខីកម្ម

យើងធ្លាប់តែតាមដានការទូទាត់ថ្លៃសិក្សាតាមសៀវភៅចំណាំ។ យើងត្រូវទូរស័ព្ទទៅឪពុកម្តាយ ផ្ញើសំបុត្រទៅ ហើយត្រូវបាត់បង់ព័ត៌មានជាញឹកញាប់។ វាពិតជាធ្វើឲ្យធុញថប់ និងអាម៉ាស់ណាស់។ EDU Partner បានធ្វើវាដោយស្វ័យប្រវត្តិ។ ឥឡូវ ខ្ញុំអាចមើលឃើញភ្លាមៗថា តើបានទូទាត់រួចឬនៅ និងនៅខ្វះអ្វីខ្លះ

ដារ៉ា
មន្រ្តីហិរញ្ញវត្ថុប្រចាំសាលា នៅខេត្តបាត់ដំបង
សក្ខីកម្ម

មុនពេលមាន EDU Partner យើងគ្មានប្រព័ន្ធគ្រប់គ្រងល្អល្មមទេ។ ក្រុមការងាររបស់យើងខិតខំធ្វើការ ប៉ុន្តែវាតែងតែរញ៉េរញ៉ៃ។ ទិន្នន័យបាត់បង់ ឪពុកម្តាយបង្ហាញការមិនពេញចិត្ត ហើយយើងមិនអាចវាស់វែងកម្រិតសមិទ្ធិផលបានឡើយ។ ប្រព័ន្ធនេះបានផ្លាស់ប្តូរទាំងអស់។ ខ្ញុំអាចគ្រប់គ្រងសាលាបានយ៉ាងច្បាស់លាស់ និងមានទំនុកចិត្ត

លោកស្រី វ៉ាន្នី
នាយិកាសាលា ខេត្តសៀមរាប
សក្ខីកម្ម

ក្នុងនាមជានាយកសាលា ការទំនាក់ទំនងជាមួយគ្រូ និងឪពុកម្តាយគឺជាបញ្ហាធំមួយ។ គ្រូបង្រៀនភ្លេចប្រាប់ព័ត៌មាន ខណៈឪពុកម្តាយតែងតែសួរព័ត៌មានថ្មីៗ ហើយយើងពឹងផ្អែកលើការសរសេរព័ត៌មាននៅលើក្រដាស។ ជាមួយ EDU Partner អ្វីៗទាំងអស់កើតឡើងភ្លាមៗ។ ឪពុកម្តាយទទួលបានព័ត៌មានដោយស្វ័យប្រវត្តិ និងបុគ្គលិករបស់យើងក៏ធ្វើការរួសរាយជាងមុន

លោក គឹមសួ
នាយកសាលា ខេត្តកំពង់ចាម

ត្រៀមខ្លួនសម្រាប់បំលែងសាលារបស់អ្នករួចហើយឬនៅ? ទាក់ទងមកយើង ដើម្បីទទួលបានការប្រឹក្សាឥតគិតថ្លៃ

សាកល្បងថ្ងៃនេះ